ប្រវត្តិរបស់ណាហ្គាវើលដ៍

 

ភ្នំពេញស្ថិតនៅលើទីតាំងយុទ្ធសាស្ត្រត្រង់ចំណុចប្រសព្វនៃទន្លេមេគង្គ និងបឹងទន្លេសាប។ ណាហ្គាវើលដ៍ត្រូវបានចាប់កំណើតក្នុងឆ្នាំ១៩៩៥ នៅក្នុងរដ្ឋធានីដែលជាទីក្រុងប្រវត្តិសាស្ត្រមួយនៃប្រទេសកម្ពុជា។ តាមរឿងព្រេងនិទាន ណាហ្គាវើលដ៍បានយកឈ្មោះរបស់ខ្លួនចេញពីរឿងល្បើកកថានាគក្បាល៧ឬ “ណាហ្គា” ដែលជាសត្វនាគវេទមន្ត។ នាគដ៏អស្ចារ្យនោះ ត្រូវគេជឿថា រស់នៅក្នុងទន្លេ និងជាម្ចាស់ការពារច្រកចូលទីក្រុងភ្នំពេញ។ រឿងព្រេងបានបង្ហាញថា នាគនេះបង្ហាញខ្លួនអំឡុងពេលមានឥន្ទធនូដែលត្រូវបានចាត់ទុកថាជាសញ្ញានៃលាភសំណាងដ៏ប្រសើរ និងត្រូវបានប្រៀបធៀបជាសញ្ញាដ៏ល្អនៃការចាប់ផ្តើមថ្មី និងសេចក្ដីរុងរឿង។

ចាប់តាំងពីពេលនោះមក ណាហ្គាវើលដ៍ បានទាក់ទាញភ្ញៀវជាច្រើនប្រភេទ រាប់ចាប់ពីអ្នកធ្វើដំណើរ សម្រាកលម្ហែដើម្បីស្វែងរកកន្លែងស្ងប់ស្ងាត់ អ្នកដំណើរអន្តរជាតិ រហូតដល់ភ្ញៀវដែលចូលចិត្តកម្សាន្តជាមួយហ្គេម។ សព្វថ្ងៃនេះ ណាហ្គាវើលដ៍ ត្រូវបានទទួលស្គាល់ថាជាសណ្ឋាគារកាស៊ីណូរួមបញ្ចូលគ្នាដ៏ប្រណីតមួយនៅតំបន់ឥណ្ឌូចិន ដែលអាចប្រកួតប្រជែងជាមួយកាស៊ីណូដ៏ល្បីល្បាញនៅអាស៊ីអាគ្នេយ៍ និងពិភពលោក។ ជាមួយនឹងអគារ ៨ ជាន់ដែលមានមុខងារផ្ដោតទៅលើការកម្សាន្ត ណាហ្គាវើលដ៍មានសាលហ្គេមដែលមានរចនាបថពិសេស បន្ទប់ខារ៉ាអូខេប្រណីត និងម៉ាស៊ីនហ្គេមដ៏សម្បូរបែប។ ជាមួយនឹងបន្ទប់ Deluxe ដ៏ប្រណីត និងបន្ទប់ Suite ផ្តល់ផាសុកភាពកម្រិតកំពូលជាង ១៦៥៨ បន្ទប់ នៅក្នុងអគារសណ្ឋាគារ ១៣ ជាន់ បូករួមជាមួយមណ្ឌលស្ប៉ា លោកអ្នកនឹងទទួលបានបទពិសោធន៍ដ៏រីករាយលើសពីការរំពឹងទុក។ ភ្ញៀវរបស់យើងក៏អាចរីករាយជាមួយការទទួលទានម្ហូបអាហារ និងភេសជ្ជៈនៅភោជនីយដ្ឋាន និងបានីយដ្ឋានជាង ២០ កន្លែង ក្រុមតន្រ្តីប្រគំផ្ទាល់ និងក្លឹបកម្សាន្ត ២ ផងដែរ។

 

 

ណាហ្គាខប លីមីធីត

 
 

ណាហ្គាខប លីមីធីត គឺជាប្រតិបត្តិករសណ្ឋាគារ ហ្គេម និងកម្សាន្តធំបំផុតក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនដែលត្រូវបានចុះឈ្មោះលើផ្សារមូលបត្រហុងកុងលីមីធីត (“ផ្សារមូលបត្រ”) ចាប់តាំងពីឆ្នាំ២០០៦។ ជាការពិត ណាហ្គាខប បានក្លាយជាក្រុមហ៊ុនដំបូងដែលមានប្រតិបត្តិការក្នុងប្រទេសកម្ពុជាដើម្បីក្លាយជាក្រុមហ៊ុនដែលចុះបញ្ជីលើផ្សារមូលបត្រសាធារណៈ និងជាក្រុមហ៊ុនដែលពាក់ព័ន្ធនឹងវិស័យហ្គេមដំបូងគេដែលជួញដូរលើផ្សារមូលបត្រ។ គម្រោងដ៏លេចធ្លោរបស់យើង ណាហ្គាវើលដ៍គឺជាមណ្ឌលកម្សាន្ត សណ្ឋាគារ និងកាស៊ីណូប្រណីតតែមួយគត់ដែលទទួលបានអាជ្ញាបណ្ណកាស៊ីណូរយៈពេល ៧០ ឆ្នាំដែលមានសុពលភាពរហូតដល់ឆ្នាំ២០៦៥ និងមានប្រតិបត្តិការផ្តាច់មុខលើវិស័យហ្គេមក្នុងរយៈចម្ងាយ ២០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញដែលនឹងមានសុពលភាពរហូតដល់ឆ្នាំ២០៤៥ ។

Image
 

 

មជ្ឈមណ្ឌលផ្សព្វផ្សាយ

 
 

ទទួលបានព័ត៌មានថ្មីៗ និងបច្ចុប្បន្នភាពរបស់ណាហ្គាវើលដ៍។

Image
 

 

ពានរង្វាន់ និងការទទួលស្គាល់ស្នាដៃ

 
 

ណាហ្គាវើលដ៍ មណ្ឌលកម្សាន្តប្រណីតឈ្នះពានរង្វាន់លំដាប់ពិភពលោក។ ឈ្វេងយល់អំពីសមិទ្ធផល និងពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើនដែលទទួលស្គាល់ពីការប្តេជ្ញាចិត្តរបស់យើងដើម្បីទទួលបានឧត្តមភាព និងនវានុវត្តន៍។

Image
 

 

ផ្នែកការងារទំនួលខុសត្រូវសង្គម

 
 

គំនិតផ្តួចផ្តើមការងារទំនួលខុសត្រូវសង្គមរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស ឆ្លុះបញ្ចាំងពីគុណតម្លៃស្នូល និងជំនឿរបស់ក្រុមហ៊ុនដែលផ្តោតលើសសរស្តម្ភចំនួន ៤ គឺ ការគាំពារបរិស្ថាន ការអភិវឌ្ឍវិស័យកីឡា ការលើកកម្ពស់ការអប់រំ និងការផ្សារភ្ជាប់ជាមួយសហគមន៍។ កម្មវិធីដែលត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់របស់យើង ផ្តល់ត្រឡប់ទៅឱ្យសហគមន៍វិញប្រកបដោយនិរន្តរភាពដែលមានបុគ្គលិកជាច្រើនចូលរួមស្ម័គ្រចិត្ត និងចំណាយពេលវេលា និងកម្លាំងកាយចិត្តជួយដល់សហគមន៍។ ឈ្វេងយល់បន្ថែមអំពីសកម្មភាពថ្មីៗរបស់យើង។

Image
 

 

ផ្នែកនិរន្តរភាព

 
 

ក្នុងនាមជាក្រុមហ៊ុនឯកជនដែលមានការវិនិយោគពីបរទេសដំបូងគេនៅកម្ពុជា ណាហ្គាវើលដ៍ បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចសង្គមរបស់ប្រទេស។ ចាប់តាំងពីឆ្នាំ១៩៩៥ ក្រុមហ៊ុនបានមានមោទនភាពក្នុងនាមជាក្រុមហ៊ុនឯកជនធំជាងគេមួយនៅកម្ពុជា និងជាក្រុមហ៊ុនដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច។

Image
 
 
 
 
 

NagaWorld

We’ll reply as soon as we can
BOT
12:45
Hi, welcome to SimpleChat! Go ahead and send me a message. 😄
Vanchhai
12:46
You can change your name in JS section!