មានទីតាំងស្ថិតនៅចំបេះដូងនៃទ្វីបអាស៊ីភាគអាគ្នេយ៍ ប្រទេសកម្ពុជា មានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម ថៃ និងឡាវដែលអនុញ្ញាតឱ្យអ្នកដំណើរ និងអ្នកទេសចរអាចធ្វើដំណើរយ៉ាងងាយស្រួលនៅក្នុងតំបន់។ លោកអ្នកអាចធ្វើដំណើរមកកាន់រាជធានីភ្នំពេញតាមយន្តហោះតាមរយៈក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិជាច្រើនដែលកំពុងដំណើរការជើងហោះហើររបស់ខ្លួនមកកាន់ព្រលានយន្តហោះក្នុងរាជធានីភ្នំពេញ ឬតាមរយៈរថយន្តក្រុងដែលអាចមើលឃើញទេសភាពដ៏ស្រស់ត្រកាលនៃប្រទេសភូមិផងរបងជាមួយ។ មិនថាលោកអ្នកចង់ធ្វើដំណើរតាមជើងអាកាស ឬជើងគោកនោះទេ ការមកដល់រាជធានីភ្នំពេញ មានភាពងាយស្រួលបំផុត។
ជើងហោះហើរ
ព្រលានយន្តហោះអន្តរជាតិភ្នំពេញ គឺជាព្រលានយន្តហោះដ៏ធំមួយក្នុងតំបន់ឥណ្ឌូចិនដែលបច្ចុប្បន្នកំពុងបម្រើជូនក្រុមហ៊ុនអាកាសចរណ៍ជាង ៣០ មកពីជុំវិញពិភពលោក និងភ្ជាប់រដ្ឋធានីរបស់ប្រទេសកម្ពុជាទៅកាន់គោលដៅជាច្រើនក្នុងទ្វីបអាស៊ី អឺរ៉ុប និងតំបន់មជ្ឈិមបូព៌ា។ ព្រលានយន្តហោះដ៏ទំនើបនេះ ជួយសម្រួលដល់ការធ្វើដំណើរអន្តរជាតិ និងក្នុងស្រុកដែលជាមធ្យោបាយដ៏មានសារសំខាន់មួយសម្រាប់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរ។ ក្នុងពេលឆាប់ៗខាងមុខនេះ ប្រទេសកម្ពុជានឹងមានព្រលានយន្តហោះថ្មីមួយ គឺអាកាសយានដ្ឋានអន្តរជាតិតេជោក្នុងខេត្តកណ្តាលស្ថិតនៅចម្ងាយប្រហែល ៣០-៤០ គីឡូម៉ែត្រ ភាគខាងត្បូងនៃរាជធានីភ្នំពេញដែលត្រូវបានគេរំពឹងថានឹងដំណើរការពេញលេញនៅឆ្នាំ២០២៥ ហើយនឹងជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលមានស្រាប់។ នៅពេលសាងសង់រួចរាល់ វានឹងក្លាយជាអាកាសយានដ្ឋានធំជាងគេទីប្រាំបួននៅក្នុងពិភពលោក និងត្រូវបានកំណត់ថាជាព្រលានយន្តហោះលំដាប់ ៤F ។
ការផ្ទេរនៅព្រលានយន្តហោះ
ណាហ្គាវើលដ៍ ផ្តល់ជូនការផ្ទេរការធ្វើដំណើរលក្ខណៈឯកជនជាមួយការកក់ទុកជាមុនដើម្បីធ្វើឱ្យបទពិសោធន៍នៃការធ្វើដំណើរកាន់តែប្រសើរ។ រថយន្តទំនើប ដូចជា Alphard ឬ Hyundai H-1 ត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ជូនការធ្វើដំណើរប្រកបដោយផាសុកភាពមកកាន់ណាហ្គាវើលដ៍។ សេវាកម្មផ្ទេរការធ្វើដំណើរនៅព្រលានយន្តហោះរបស់យើង ដំណើរការ ២៤ ម៉ោងក្នុងមួយថ្ងៃធានាផ្តល់ជូននូវភាពងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុត។ ទំនាក់ទំនងកក់ទុកមុនដើម្បីធ្វើឱ្យការធ្វើដំណើររបស់លោកអ្នកមានភាពងាយស្រួលតាមរយៈលេខទូរសព្ទ +៨៥៥ ១៥៨៨ ១១៨៧ ឬអ៊ីម៉ែល concierge@nagaworld.com ។
សេវាកម្មរថយន្តក្រុង
មានសេវាកម្មដឹកជញ្ជូនតាមរថយន្តក្រុងជាច្រើនដែលភ្ជាប់រាជធានីភ្នំពេញទៅកាន់ប្រទេសជាប់ព្រំប្រទល់។ អ្នកដំណើរពីប្រទេសថៃ អាចជិះរថយន្តក្រុងក្នុងទីក្រុងបាងកក រីឯអ្នកដែលធ្វើដំណើរមកពីប្រទេសវៀតណាម អាចចេញដំណើរពីទីក្រុងហូជីមិញ។ សម្រាប់អ្នកដែលនៅប្រទេសឡាវ អាចចេញដំណើរពីទីក្រុងវៀងចន្ទន៍។ សេវាកម្ម អាចខុសគ្នាទៅតាមកម្រិតផាសុកភាព ការផ្តល់ជូននៅក្នុងរថយន្តក្រុង ថ្លៃឈ្នួល និងបញ្ហាផ្សេងៗ។ ដើម្បីទទួលបានការធ្វើដំណើរបានល្អប្រសើរ សូមកក់សំបុត្រទុកជាមុនជាពិសេសអំឡុងពេលរដូវកាលដែលមានភ្ញៀវទេសចរធ្វើដំណើរច្រើន។
ទីតាំងសណ្ឋាគារ
សណ្ឋាគាររបស់យើង ស្ថិតនៅចំទីតាំងបេះដូងនៃរាជធានីភ្នំពេញដែលផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរមកកម្សាន្តដែលមានផ្សារ និងកន្លែងទទួលទានអាហាររួមទាំងព្រះបរមរាជវាំង សួនច្បារជាប់មាត់ទន្លេ និងផ្សារធំថ្មី ជាដើមដែលមានចម្ងាយពីរបីនាទីប៉ុណ្ណោះពីណាហ្គាវើលដ៍។ ជាមួយជម្រើសនៃមធ្យោបាយធ្វើដំណើរដ៏ច្រើននៅក្នុងដៃ លោកអ្នកនឹងទទួលបានបទពិសោធន៍នៃការកម្សាន្ត និងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។
សួនច្បារសម្តេចតេជោ ហ៊ុន សែន រាជធានីភ្នំពេញ ១២០១០១ ប្រអប់សំបុត្រ ១០៩៩ រាជធានីភ្នំពេញ
ព្រះរាជាណាចក្រម្ពុជា
NagaWorld