ជាមួយការតុបតែងដ៏ទាក់ទាញរួមជាមួយផាសុកភាពលំដាប់កំពូល បន្ទប់ Suite និងបន្ទប់សណ្ឋាគារទាំងអស់របស់យើង ផ្តល់ជូនដល់ភ្ញៀវទេសចរនូវទេសភាពដ៏ស្រស់ត្រកាលនៃទន្លេមេគង្គ និងស្ថិតនៅក្បែរទីតាំងទេសចរណ៍សំខាន់ៗជាច្រើនក្នុងរាជធានីភ្នំពេញ។
អំឡុងពេលស្នាក់នៅ លោកអ្នកក៏អាចអញ្ជើញទៅកន្លែងហាត់ប្រាណដែលមានបំពាក់ដោយឧបករណ៍កីឡាដ៏សម្បូរបែប និងអាងហែលទឹកដែលអាចមើលឃើញទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុង។ លើសពីនេះ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីកញ្ចប់ស្នាក់នៅរយៈពេលវែងក្នុងបន្ទប់ប្រណីត និងកញ្ចប់កីឡាវាយកូនហ្គោលជាមួយតម្លៃដ៏ពិសេស។
ត្រូវបានតុបតែងលម្អយ៉ាងឥតខ្ចោះ បន្ទប់ប្រណីតរបស់យើងនឹងផ្តល់ជូននូវបទពិសោធន៍នៃការស្នាក់នៅប្រកបដោយផាសុកភាព និងសេចក្តីសុខ។ រាប់ចាប់ពីបន្ទប់ Superior រហូតដល់បន្ទប់ Deluxe ដែលអាចមើលឃើញទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុង និងទន្លេ ភ្ញៀវអាចជ្រើសរើសបន្ទប់តាមចំណូលចិត្ត។ សម្រាប់ប្រណីតភាព ភ្ញៀវអាចស្នាក់នៅបន្ទប់ Executive និងបន្ទប់ VIP Suite ដែលមានកន្លែងទូលាយបន្ថែម និងបរិក្ខារដ៏សម្បូរបែប។ គ្រប់បន្ទប់ ត្រូវបានរៀបចំ និងបំពាក់ដោយបរិក្ខារទំនើបគ្រប់បែបយ៉ាងដែលនឹងធ្វើឱ្យអតិថិជនអាចស្នាក់នៅប្រកបដោយផាសុកភាព និងប្រណីតភាពពិតប្រាកដ។
មើលប្រភេទបន្ទប់ស្នាក់នៅកាន់តែយូរ
ទទួលបានអត្ថប្រយោជន៍កាន់តែច្រើន!
ទទួលយកបទពិសោធន៍នៃការស្នាក់នៅប្រកបដោយប្រណីតភាពជាមួយការផ្តល់ជូនដ៏ពិសេស
ឈ្វេងយល់អំពីកញ្ចប់កីឡាវាយកូនហ្គោលបែបប្រណីតក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា
មិនថាលោកអ្នកជ្រើសរើសការស្នាក់នៅរយៈពេលវែង ឬខ្លីនោះទេ លោកអ្នកនឹងទទួលបានតម្លៃ និងការផ្តល់ជូនយ៉ាងពិសេស
ទីតាំង ៖ ជាន់ទី៦ អគារផ្នែកសណ្ឋាគារ
៦ ព្រឹក - ១០ យប់
បន្តទម្លាប់ហាត់ប្រាណរបស់លោកអ្នកអំឡុងពេលលោកអ្នកធ្វើដំណើរនៅកន្លែងហាត់ប្រាណរបស់យើង! ត្រូវបានបំពាក់ដោយម៉ាស៊ីនរត់ប្រណាំង កង់ ម៉ាស៊ីនសម្រាប់ដើរ និងដុំលើកទម្ងន់ ព្រមទាំងជម្រើសផ្សេងៗទៀត លោកអ្នកអាចបន្តហាត់ប្រាណ និងបង្កើនថាមពលព្រមទាំងរក្សាគោលដៅសុខភាពឱ្យល្អប្រសើរផងដែរ។
ទីតាំង ៖ ជាន់ទី៩ អគារផ្នែកសណ្ឋាគារ
៨ ព្រឹក - ១០ យប់
ទទួលយកអារម្មណ៍ស្រស់ស្រាយនៅអាងហែលទឹកដែលមានទីតាំងនៅជាន់ដំបូលនៃអគារអមដោយទេសភាពដ៏ស្រស់ត្រកាល។ រីករាយជាមួយការហែលទឹកកម្សាន្ត ទទួលទានអាហារសម្រន់ និងក្រេបភេសជ្ជៈត្រជាក់ៗក្នុងពេលតែមួយ។
NagaWorld