រីករាយជាមួយការស្នាក់នៅក្នុងបន្ទប់ប្រណីតលំដាប់ផ្កាយ ៥ នៅណាហ្គាវើលដ៍។ បន្ទប់ VIP និង Executive Suite ត្រូវបានតុបតែងយ៉ាងទាក់ទាញដើម្បីផ្តល់ផាសុកភាព ប្រណីតភាព និងសេចក្តីសុខពិតប្រាកដសម្រាប់អតិថិជន។ លើសពីនេះ បន្ទប់ Deluxe និង Superior បំពាក់ដោយបរិក្ខារដ៏ទំនើប និងអាចមើលឃើញទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុង និងទន្លេ។ មិនថាលោកអ្នកជ្រើសរើសបន្ទប់ណានោះទេ លោកអ្នកនឹងទទួលបានសេវាកម្មបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត។
បន្ទប់ទំហំ ២៧ ម៉ែត្រការ៉េរបស់យើង មានការតុបតែងបែបសម័យទំនើបរួមបញ្ចូលជាមួយរចនាបថបែបខ្មែរ។ បំពាក់ដោយគ្រែពីរ ឬគ្រែមួយ បន្ទប់នេះផ្តល់ជូនផាសុកភាពកម្រិតខ្ពស់ និងបរិក្ខារច្រើនប្រភេទ។ ភ្ញៀវក៏អាចគយគន់ទេសភាពដ៏ស្រស់ស្អាតនៃរាជធានីភ្នំពេញពីបន្ទប់នេះផងដែរ។
ទទួលយកបទពិសោធន៍នៃការស្នាក់នៅប្រកបដោយផាសុកភាព និងប្រណីតភាពក្នុងបន្ទប់ Deluxe ដែលមានទំហំ ៣៩ ម៉ែត្រការ៉េជាមួយគ្រែពីរ ឬគ្រែមួយដែលមានការតុបតែងយ៉ាងទាក់ទាញ និងអាចមើលឃើញទេសភាពនៃរាជធានីភ្នំពេញ និងទន្លេ។
Immerse in luxury with our 71m2ស្នាក់នៅក្នុងបន្ទប់ប្រណីត Executive Suite ដែលមានទំហំ ៧១ ម៉ែត្រ ស័ក្តិសមបំផុតសម្រាប់ភ្ញៀវទេសចរធុរកិច្ច។ បន្ទប់នីមួយៗ មានទំហំធំទូលាយ និងទីតាំងសម្រាប់ធ្វើការអមជាមួយទេសភាពដ៏ស្រស់ស្អាតដែលផ្តល់ជូនការស្នាក់នៅប្រកបដោយផាសុកភាព និងគុណភាព។
រីករាយជាមួយការស្នាក់នៅក្នុងបន្ទប់ប្រណីត VIP Suite ដែលមានការតុបតែងលាយឡំជាមួយរចនាបថបែបប្រពៃណីខ្មែរដ៏ទាក់ទាញ។ មានទំហំ ៨១ ម៉ែត្រការ៉េ មានបន្ថែមជាមួយបន្ទប់ទទួលភ្ញៀវ និងបង្អួចដែលអាចមើលឃើញទេសភាពដ៏ស្រស់ស្អាតនៃរាជធានីភ្នំពេញដែលផ្តល់ជូនការស្នាក់នៅដ៏មានសេចក្តីសុខដូចក្នុងឋានសួគ៌។
NagaWorld