មណ្ឌលកម្សាន្តប្រណីតប្រចាំរាជធានីភ្នំពេញ ណាហ្គាវើលដ៍ ផ្តល់ជូនការកម្សាន្តដ៏សម្បូរបែប ២៤ ម៉ោងលើ ២៤ ម៉ោង។ ទទួលយកបទពិសោធន៍ដ៏រំភើប និងរីករាយជាមួយតន្ត្រី បទភ្លេង ខារ៉ាអូខេប្រណីត ក្លឹបកម្សាន្ត និងបានីយដ្ឋានដែលមានផ្តល់ជូនគ្រប់យ៉ាងសម្រាប់លោកអ្នក។
ជាមួយកម្មវិធីកម្សាន្តតាមរដូវកាល បរិយាកាសដ៏ទាក់ទាញ អាហារ និងភេសជ្ជៈឆ្ងាញ់ៗ ក្លឹបកម្សាន្តដាលីន ដាលីន អាចទាក់ទាញអ្នកដែលស្វែងរកការកម្សាន្តគ្រប់វ័យ។
រីករាយជាមួយការប្រគំតន្ត្រីផ្ទាល់ដែលមានបទចម្រៀងជាភាសាអង់គ្លេស ចិនកុកងឺ ចិនកាតាំង និងបទចម្រៀងក្លាស៊ីករួមជាមួយការចាក់ភ្លេងដ៏ពីរោះដោយឌីជេ ខណៈភ្ញៀវទាំងអស់អាចក្រេបភេសជ្ជៈពិសេស និងកម្សាន្តរហូតដល់រំលងអធ្រាត្រ។ ក្លឹបក៏មានផ្តល់ជូនរាត្រីកម្សាន្តរៀងរាល់ខែ ការបញ្ចុះតម្លៃភេសជ្ជៈរៀងរាល់ថ្ងៃ ស្រាលីកឺរ ស្រាក្រឡុក ស្រា និងស្រាបៀរផងដែរ។
ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១
រៀងរាល់ថ្ងៃ ៧ យប់ - ៣ ទៀបភ្លឺ
មានបរិយាកាសដ៏ទាក់ទាញ ក្លឹប F Club ដែលមាន ២ ពីរជាន់របស់យើង គឺជាទីតាំងកម្សាន្តដ៏ស័ក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តការជួបជុំ ជប់លៀង និងខារ៉ាអូខេ។ ក្លឹបកម្សាន្តលំដាប់កំពូលនេះ មានទីតាំងធំទូលាយសម្រាប់រាំលេងកម្សាន្ត បានីយដ្ឋាន និងបន្ទប់វីអាយភីសម្រាប់អ្នកដែលចូលចិត្តឯកជនភាព។ ទីនេះមានបទចម្រៀងរៀបចំដោយឌីជេ បទចម្រៀងពេញនិយមបំផុត ១០០ បទ និងបទចម្រៀងខារ៉ាអូខេ ៩ ភាសា។
អតិថិជន អាចទំនាក់ទំនងកក់តុវីអាយភី និងបន្ទប់ឯកជនបានផងដែរ។
ជាន់ទី២ ណាហ្គាវើលដ៍ទី១
៩ យប់ - ៥ ទៀបភ្លឺ
NABA គឺជាសាលមហោស្រពដែលមាន ២.០០០ កៅអីបំពាក់ដោយបច្ចេកវិទ្យាវីដេអូ mapping ដ៏ទំនើបដំបូងគេក្នុងប្រទេសកម្ពុជា។ សាលមហោស្រពប្រណីតនេះ គឺជាទីតាំងដ៏ស័ក្តិសមឥតខ្ចោះសម្រាប់រៀបចំការសម្តែងសិល្បៈ និងព្រឹត្តិការណ៍ធំៗផ្សេងៗដែលផ្តល់ជូនទស្សនីយភាព ក្រាហ្វិកវីដេអូដ៏រស់រវើកនៅពីក្រោយឆាក និងបទពិសោធន៍ដ៏ប្លែកអារម្មណ៍សម្រាប់ទស្សនិកជន។
ជាន់ទី២ ណាហ្គាវើលដ៍ទី២
NagaWorld