សូមស្វាគមន៍មកកាន់ណាហ្គាវើលដ៍ មណ្ឌលកម្សាន្តចម្រុះឈ្នះពានរង្វាន់លំដាប់ពិភពលោក។ ជាសណ្ឋាគារលំដាប់ផ្កាយ ៥ ដ៏ធំបំផុតមួយ និងជាមណ្ឌលកម្សាន្តប្រណីតតែមួយគត់ក្នុងប្រទេសកម្ពុជា ណាហ្គាវើលដ៍ផ្តល់ជូនសេវាកម្មកម្សាន្តដ៏ល្អបំផុតសម្រាប់អតិថិជន និងភ្ញៀវទេសចរមកពីគ្រប់ទិសទីជុំវិញសកលលោក។
បន្ទប់សណ្ឋាគារ ក្លឹបកម្សាន្ត បន្ទប់ខារ៉ាអូខេ ភោជនីយដ្ឋាន បានីយដ្ឋាន មណ្ឌលស្ប៉ា និងសាលរៀបចំកម្មវិធីដ៏ប្រណីត ទាំងអស់នេះនឹងធ្វើឱ្យបទពិសោធន៍ធុរកិច្ច និងការកម្សាន្តរបស់លោកអ្នកកាន់តែអស្ចារ្យ។
ណាហ្គាវើលដ៍ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ណាហ្គាខប លីមីធីត ដែលជាក្រុមហ៊ុនហ្គេម និងមណ្ឌលកម្សាន្តដែលបានចុះបញ្ជីក្នុងផ្សារភាគហ៊ុនហុងកុង។ ណាហ្គាវើលដ៍ គឺជាមណ្ឌលកម្សាន្តចម្រុះ និងសណ្ឋាគារលំដាប់កំពូលមួយដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងតំបន់ឥណ្ឌូចិន។
ជាមួយការតុបតែងដ៏ទាក់ទាញប្រកបដោយផាសុកភាពបំផុត បន្ទប់ Suite និងបន្ទប់សណ្ឋាគារទាំងអស់របស់យើង ផ្តល់ជូនដល់ភ្ញៀវទេសចរនូវទេសភាពដ៏ស្រស់ត្រកាលនៃទន្លេមេគង្គ និងស្ថិតនៅក្បែរទីតាំងទេសចរណ៍សំខាន់ៗជាច្រើនក្នុងរាជធានីភ្នំពេញ។ អំឡុងពេលស្នាក់នៅ លោកអ្នកក៏អាចអញ្ជើញទៅកន្លែងហាត់ប្រាណដែលមានបំពាក់ដោយឧបករណ៍កីឡាដ៏សម្បូរបែប និងអាងហែលទឹកដ៏ស្រស់ស្អាតផងដែរ។
មិនថាជាមុខម្ហូបក្នុងស្រុក ម្ហូបរសជាតិដើមបែបអាស៊ី ឬម្ហូបបែបបស្ចិមប្រទេសនោះទេ ណាហ្គាវើលដ៍ផ្តល់ជូនជម្រើសតាមចំណង់ចំណូលចិត្តដែលមុខម្ហូបនីមួយៗត្រូវបានច្នៃដោយក្រុមមេចុងភៅអន្តរជាតិដ៏ចំណាន។
ជាមួយបរិយាកាសដ៏ស្ងប់ស្ងាត់ ការតុបតែងយ៉ាងស្រស់ស្អាត និងសេវាកម្មបែបបុរាណលាយជាមួយសម័យទំនើប លោកអ្នកនឹងទទួលបានសេចក្តីសុខផ្លូវកាយ ផ្លូវចិត្ត អារម្មណ៍ស្រស់ស្រាយ និងថាមពលឡើងវិញយ៉ាងពិតប្រាកដនៅមណ្ឌលស្ប៉ាប្រណីត The Spa និង The Elixir of Life ។
ផ្តល់ជូន ២៤ ម៉ោងលើ ២៤ ម៉ោង ការប្រគំតន្ត្រី ការសម្តែងបទចម្រៀង និងការសម្តែងសិល្បៈរបស់អ្នកសិល្បៈជាតិ និងអន្តរជាតិរបស់យើង នឹងផ្តល់ជូននូវអារម្មណ៍ដ៏រំភើបរីករាយបំផុតសម្រាប់គ្រប់គ្នា។
សម្រាប់ការកម្សាន្តក្នុងពេលរាត្រី យើងមានទីតាំងលំដាប់កំពូលជាច្រើនកន្លែង រួមមាន ក្លឹបកម្សាន្ត និងសាលខារ៉ាអូខេដែលមានការតុបតែងលម្អយ៉ាងប្រណីត និងបរិយាកាសដ៏ទាក់ទាញ ធានាផ្តល់អារម្មណ៍ដ៏រំភើបគ្រប់វិនារីសម្រាប់អតិថិជន។
NagaWorld